បុរសក្រីក្រម្នាក់ សួរព្រះសម្មាសម្ពុទ្ធ

Topic: General | Story

កាលពីថ្ងៃមួយ មានបុរសក្រីក្រម្នាក់បានសួរទៅកាន់ព្រះសម្មាសម្ពុទ្ធថា៖ តើមូលហេតុអ្វីបានជាខ្ញុំព្រះករុណាក្រ? ព្រះសមណគោតម ទ្រង់ត្រាស់ឆ្លើយតបទៅវិញថា៖ មូលហេតុដែលអ្នកក្រគឺដោយសារតែអ្នកមិនចេះចែករំលែក និងមិនដឹងពីរបៀបចែករំលែក។ បុរសក្រីក្រនោះបានតបទៅវិញថា៖ ខ្ញុំព្រះករុណាក្រណាស់គ្មានអ្វីចែករំលែកទៅកាន់អ្នកដទៃទេ។

ព្រះសាស្ដា ត្រាស់តបវិញថា ៖ «អ្នកមានអ្វីៗជាច្រើនសម្រាប់ចែករំលែកទៅកាន់អ្នកដទៃ។ អ្នកមានមុខមាត់ អ្នកអាចញញឹម ផ្ដល់ស្នាមញញឹមទៅកាន់អ្នកដទៃ ធ្វើឲ្យអ្នកដទៃសប្បាយរីករាយ។ អ្នកមានមាត់ អ្នកអាចប្រើមាត់របស់អ្នកនិយាយពាក្យពិរោះៗ និយាយពាក្យមានប្រយោជន៏ និយាយលើកទឹកចិត្តអ្នកដទៃ និយាយឱ្យអ្នកដទៃមានភាពរីករាយ។ អ្នកមានបញ្ញ អាចផ្តល់ចំណេះដឹងដល់អ្នកដទៃអោយកំចាត់បង់នូវភាពងងឹត។ អ្នកមានបេះដូង អ្នកគួរតែរៀនបើកចិត្ត បើកបេះដូងចំពោះអ្នកដទៃប្រកបដោយភាពបរិសុទ្ធ ស្មោះត្រង់ សេចក្ដីពិត ដោយចិត្តមេត្តាធម៌។ អ្នុកមានភ្នែកមួយគូ អ្នកអាចមើលទៅកាន់អ្នកដទៃដោយចិត្តប្រណី សេចក្ដីអាណិតអាសូរ។ អ្នកមានរាងកាយ អ្នកអាចប្រើប្រាស់កម្លាំងកាយរបស់អ្នកជួយអ្នកដទៃពេលគេជួបទុក្ខលំបាក មានអាសន្នអន់ក្រ។

ចូរអ្នកគិតទៅមើល អ្នកមិនមែនជាអ្នកក្រទេ។ «ក្រចិត្តទើបជាឈ្មោះថាក្រពិតប្រាកដ។ ជាការពិតយើងទាំងអស់គ្នាអាច ជា “អ្នកឱ្យ ” ព្រោះថាការឱ្យហ្នឹងមិនសំដៅទៅលើតែលុយកាក់ និងសម្ភារៈនោះទេ។

Published at: December 2, 2024

Related Posts

ដូចម្ដេចដែលហៅថាមនុស្សល្អ

ដូចម្ដេចដែលហៅថាមនុស្សល្អ

មនុស្សល្អ គឺបុគ្គលណាដែលប្រព្រឹត្តអំពើល្អដោយកាយ វាចា ចិត្ត មានសីលធម៌ មានគុណធម៌ខ្ពងខ្ពស់។ ឃ្មុំតែងហើរទៅក្រេបផ្កា ប្រៀបដូចជា អ្នកប្រាថ្នាចង់បានសេចក្ដីចម្រើន តែងជួបប្រាស្រ័យនឹងមនុស្សល្អ ដូច្នោះឯង។អ្នកណាខ្លះជាមនុស្សល្អ? អ្នកណាក៏ដោយ ឲ្យតែធ្លាប់ជួយយើង...

គន្លឹះបីយ៉ាងជួយកាត់បន្ថយភាពតានតឹង

គន្លឹះបីយ៉ាងជួយកាត់បន្ថយភាពតានតឹង

ស្ត្រេសឬភាពតានតឹង គឺជាហេតុផលចម្បងមួយក្នុងចំណោមហេតុផលដទៃទៀតដែលកើតមាននៅកន្លែងការងារ ឬនៅក្នុងជីវិតប្រចាំថ្ងៃ។ ជាការពិតណាស់ ការបំបាត់ភាពតានតឹងមិនមែនជាអ្វីដែលយើងអាចធ្វើបានក្នុងមួយថ្ងៃនោះទេ។ ប៉ុន្តែវាត្រូវការពេលវេលា និងការយកចិត្តទុកដាក់ដ៏ពេញលេញដើម្បីធ្វើការផ្លាស់ប្តូរ។...

Subscribe To Our Newsletter

Subscribe To Our Newsletter

Subscribe to our social media or join our mailing list to receive the latest news and updates from our team.

You have Successfully Subscribed!

Share This